Browsing: Avice News World A-Z

Avice News World A-Z

ដើម្បីលើកកម្ពស់ការងារស្រាវជ្រាវជាគុណប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេស ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍នៃទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ដោយផ្តោតសំខាន់លើប្រធានបទនៃការស្រាវជ្រាវ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឲ្យកាន់តែរឹងម៊ាំថែមទៀត។  Source link

មន្ទីរ​សុខា​ភិបាល​ខេត្ត​តាកែវ​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ថា មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សុង​ហាក់ ម៉ារីណា ​បាន​ដំណើរការ​ផ្តល់​សេវា​ដោយ​គ្មាន​ច្បាប់​ ខណៈ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​ស្ត្រីម្នាក់​អាយុ​៤១​ឆ្នាំ និង​ក្មេង​អាយុ​៣​ឆ្នាំ​ម្នាក់​(រស់) ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នោះ​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃមួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​។​ តាមសមត្ថ​កិច្ច ស្ត្រីដែល​ស្លាប់​នោះគឺ​ដោយសារ​តែ​មាន​ប្រតិ​កម្ម​ពី​ការ​ចាក់​ថ្នាំ​។ ​ករណី​នេះ​ត្រូវ​បាន​អ្នក​តាម​ដានសង្គម​យល់​ឃើញ​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស៊ី​ជម្រៅ ​ព្រោះនេះ​ជា​ទង្វើ​អសីលធម៌​៕…

ក្រសួង​ទេសចរណ៍កម្ពុជា​បានចេញផ្សាយ​របាយការណ៍ស្តីពី​ព្រះរាជពិធីបុណ្យ​អុំទូករយៈពេល​៣ថ្ងៃ ​ក្នុងឆ្នាំ២០២៤​។ តាម​របាយការណ៍ ​មានពលរដ្ឋខ្មែរ ដែលចាត់ទុក​ជា​ទេសចរជាតិ​ចំនួនជាង ​៧លាននាក់ ​និងទេសចរ​បរទេសជិត ​១០ម៉ឺននាក់ ​បានចូលរួម​កម្សាន្តនៅក្នុង​ព្រះរាជពិធីបុណ្យ​អុំទូកឆ្នាំនេះ។ ​នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង ​RFI នាថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​បានប៉ាន់ប្រមាណថា ​ពលរដ្ឋខ្មែរ​១នាក់​បានចំណាយ​ជាមធ្យម​ប្រមាណ ៤០ដុល្លារ…

អង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារលោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ទន្ទឹមនឹងការថ្កោលទោស អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង២ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កើត សារ៉ាយជាបន្ទាន់ដោយឥតលក្ខខណ្ឌ រួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ Source link

រដ្ឋសភាកម្ពុជាបានអនុម័តជាឯកច្ឆន្ទតែងតាំងលោកប្រាក់ សុខុនឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសឡើងវិញជំនួសលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន។ ថ្លែងនៅក្នុងសភានៅថ្ងៃទី២០ វិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោកហ៊ុន ម៉ាណែតថា លោកប្រាក់ សុខុនស័ក្តិសមជាប្រមុខការទូតកម្ពុជាជាង ខណៈលោកសុខ ចិន្តាសោភាមានបទពិសោធន៍ក្នុងការវិនិយោគ និងការអភិវឌ្ឍន៍។ ជម្រើសយកលោកប្រាក់ សុខុនជាថ្មីត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។ Source…

នៅថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មាធិការបញ្ជាការកងពលលេខ៥១៤នៃខេត្តGia Lai ប្រទេសវៀតណាមបានបញ្ចូនក្រុម K52 របស់បញ្ជាការដ្ឋានយោធាខេត្តមកកាន់កម្ពុជាដើម្បីស្វែងរកអដិ្ឋធាតុទាហានវៀតណាមដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។ នេះបើតាមខ្លឹមសារចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Plus។ តាមសារព័ត៌មានវៀតណាមដដែលមួយនេះ ទីតាំងដែលស្វែងរកនោះស្ថិតនៅក្នុងខេត្តចំនួន៣ ស្ថិតប៉ែកឦសានប្រទេសកម្ពុជា។ Source link

នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានចេញមកបំភ្លឺជុំវិញករណីជនជាតិចិនមួយរូបឈ្មោះ Daren Li ដែលក្រសួងយុត្តិធម៌អាមេរិកបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺថា ជនជាតិចិនរូបនោះមិនមានកាន់សញ្ជាតិខ្មែរឡើយ។ ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិក្នុងថ្ងៃពុធ ទី១៣ វិច្ឆិកាថា ជនជាតិ ចិនឈ្មោះ Daren Li មានសញ្ជាតិខ្មែរ។ Source link

លោក ប៊ុនលុច ពេត្រុស បាន​ផ្អាក​ការ​ងារ​ព័ត៌​មាន​វិទ្យា​(IT)​ទៅ​ចាប់​យក​អាជីព​ជា​អ្នក​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការ​ងារ​កសិកម្ម​។​ មាន​អាយុ​២៩​ឆ្នាំ ​លោក​ ​ប៊ុនលុច ​សព្វថ្ងៃ​ ជា​អ្នក​គ្រប់​គ្រង​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដែល​មាន​ឈ្មោះថា​ កសិដ្ឋាន​មនោម្យ។​ ប៊ុន​លុច​ ពេត្រុស ​បាន​ចាត់​ទុក​ ការ​ងារ​កសិកម្ម ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន និង​ជា​ការ​ងារ​មួយ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដល់​កសិករ​ដែល​ខ្វះ​ជំនាញ​៕ Source link

លោកសុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ យោងតាមតុលាការខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ក្នុងបទចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ រឿងនេះធ្វើឲ្យអ្នកនយោបាយរស់នៅក្រៅប្រទេស នៅតែមិនអស់ចិត្ត និងប្រតិកម្មជាហូរហែ។ ពួកគេមិនអស់ចិត្តព្រោះលោក ស៊ន…

លោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយនៅលើបណ្តាញសង្គម និងជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានទទូចឱ្យអតីតនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដោះលែងឪពុករបស់លោក ដែលត្រូវអាជ្ញាធរចាប់ខ្លួន ក្នុងបទចោទប្រកាន់រក្សាទុកសារធាតុញៀន។ អាជ្ញាធរបានសម្រេចឃុំខ្លួនឪពុករបស់លោកស៊ន តារា នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។ Source…

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ូលិសសហព័ន្ធFBI បានមកចាប់ខ្លួនភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)ម្នាក់នៅប្រទេសកម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ ស្តីពីផែនការយោធាអ៊ីស្រាអែល សងសឹកអ៊ីរ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The New York Times នៅសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ភ្នាក់ងារCIAខាងលើ ចំនួនពីរបទល្មើស គឺបទរក្សាទុក និងធ្វើឱ្យបែកធ្លាយព័ត៌មានការពារជាតិអាមេរិកដោយចេតនា។ Source link

ភ្នាក់ងារអចលនទ្រព្យកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេស CBRE Cambodia បានចេញរបាយការណ៍វិភាគមួយ កាលពីពេលថ្មីៗនេះ ស្តីពីឱកាស និងហានិភ័យរបស់កម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងអាណត្តិដឹកនាំថ្មីរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគរបស់CBRE Cambodiaអះអាងថា គោលនយោបាយរបស់លោកត្រាំ «អាមេរិកជាអាទិភាពទី១» នឹងជះផលអវិជ្ជមានមួយចំនួនចំពោះកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ខ្លះមកវិញដែរ…

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញផ្តល់នីតិសម្បទាជូនលោកវិញ ក្រោយត្រូវបានអនុវត្តទោសអស់រយៈពេល ៣ឆ្នាំ។ នេះបើតាមលិខិតពាក្យបណ្តឹងសុំផ្តល់នីតិសម្បទារបស់លោក រ៉ុង ឈុន ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ វិច្ឆិកានេះ។ Source link

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បើក​កិច្ច​ពិភាក្សា​ជុំវិញ​ព្រឹត្តិ​ការណ៍​ថ្មីៗ​រវាង​កម្ពុជា និង​ថៃ។ ​ក្នុង​នោះ បញ្ហា​កោះគុត​ត្រូវ​បាន​អ្នកនយោបាយ​មួយ​ចំនួន​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​នាប៉ុន្មាន​ថ្ងៃ​មក​នេះ​។​ មន្ត្រីមួយ​ចំនួន​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​លើក​ឡើង​ថា ​បញ្ហា​កោះគុត​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា និង​អ្នក​នយោបាយ​ប្រឆាំង​របស់​ថៃ​តែង​លើក​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​។​ តែ​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ចាត់​ទុក​បញ្ហាកោះ​គុត​ជារឿង​ផល​ប្រយោជន៍​ជាតិ​៕ Source link

នៅក្នុងខេត្តសៀមរាប កំណើនភ្ញៀវទេសចរបានកើនឡើងវិញបន្តិចនារយៈចុងក្រោយនេះ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងរដូវខ្សត់ភ្ញៀវនាប៉ុន្មានខែកន្លងមក។ នេះបើតាមការបញ្ជាក់ពីអ្នករត់រ៉ឺម៉កកង់បី។ ទោះយ៉ាងណា ពួកគេបានស្នើឱ្យរដ្ឋាភិបាលបន្ដចាត់វិធានការគ្រប់យ៉ាងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាខេត្តសៀមរាប ព្រោះកន្លងមក ពិសេសក្នុងរដូវខ្សត់ភ្ញៀវ មានអ្នករត់រ៉ឺម៉កកង់បីខ្លះទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតទៅធ្វើការនៅប្រទេសជិតខាង។ Source link

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា ក្នុងរយៈពេល១០ខែឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ១ ១០០លានដុល្លារអាមេរិកពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម។ តាមសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ ២០២៤ មានការកើនឡើងចំនួន ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ និងថាបច្ចុប្បន្ន គ្រាប់ស្វាយចន្ទីឆៅកំពុងមានតម្រូវការ ហើយទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ តែទំហំនៃការនាំចេញទៅវៀតណាមនេះ ហាក់…

គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ ​IDC-CDI ​បាន​បើក​កិច្ច​ប្រជុំនៅក្នុង​ខេត្ត​សៀមរាប​នាថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​។ ​នៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នាថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​លោកបណ្ឌិត ​អេង កុកថាយ ​អ្នក​ស្រាវជ្រាវ​នយោបាយ ​និង​ប្រវត្តិសាស្ត្រ​កម្ពុជា ​និង​ជា​សមាជិក​ម្នាក់​ទទួលបន្ទុក​ការរៀបចំ​កិច្ចប្រជុំ​នេះ​បាន​ថ្លែងថា ​CDI ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ទីក្រុង​សៀមរាបមួយ​ដែល​ផ្តោត​សំខាន់​ពីការ​កសាង​សន្តិភាព​នៅលើ​ពិភពលោក​ក៏ដូចជា​ការយក​មេរៀន​របស់​កម្ពុជា​ទៅ​ប្រើប្រាស់​នៅក្នុង​ទំនាស់ ​ឬ​សង្រ្គាម​ផ្សេង​ៗ​នៅលើ​ពិភពលោក​។ Source…

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជាមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល រួមជាមួយបណ្តាប្រទេស និងគណបក្សនយោបាយផ្សេងទៀតដែលមានគំនិតដូចគ្នា។ តាមនាយករដ្ឋមន្រ្តីកម្ពុជារូបនេះដដែល គណបក្សប្រជាជនកម្ពុជាគំាទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ Source link

រដ្ឋសភា​កម្ពុជា​នឹងបើក​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួននៅ​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ដើម្បីពិភាក្សា​និង​អនុម័ត​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​។ ​ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ​ទាំង​៣នេះ ​សំណើរ​របស់​រដ្ឋាភិបាល​ស្នើសុំ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​គឺ​ជារបៀបវារៈ​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​ ពោលគឺ​អតីត​រដ្ឋមន្ត្រីការបរទេស​លោក ​ប្រាក់ សុខុន ​ត្រូវបាន​ស្នើ​ឲ្យ​មកធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ឡើងវិញ​ជំនួស​លោក ​សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន​។ Source link

នៅថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​ នាវា​ទេសចរណ៍១​គ្រឿង​ ដែល​ដឹក​មនុស្ស​ចំនួន​ ២៦៤១​នាក់​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ រយៈ​ពេល​១​ថ្ងៃ។​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ ​មាន​ឈ្មោះថា​ NOORDAM មកពី​ប្រទេស​ហូឡង់ ដែល​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ ចំនួន ​១៨៦៥​នាក់ និង​មានបុគ្គលិក​ធ្វើ​ការ ចំនួន ៧៧៦នាក់។ ​អភិបាលរង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ…

ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។…

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា។ រដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ទើបមានអាយុចំនួន១៥ខែ ប៉ុន្តែនេះជាលើកទី២ដែលមានការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ អ្នកតាមដានសង្គម និងអ្នកជំនាញកិច្ចការអន្តរជាតិបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសដូចនេះ អាចមកពីរដ្ឋាភិបាលចង់ពង្រឹងនយោបាយការបរទេសកម្ពុជា និងការងារមួយចំនួនរបស់រដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិទី៧នេះ។ មូលហេតុអ្វីបានជាមានសំណើសុំឲ្យផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេសលោក សុខ ចិន្តាសោភា?។ Source link

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ បានសម្រេចផ្តន្ទាទោសសមាជិកសហគមន៍សំរោងត្បូង៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៦ខែ នៅក្នុងបទចោទ «ស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។ ការផ្ទន្ទាទោសនេះ ធ្វើឡើងក្រោយពីមានការចោទប្រកាន់ថា ពលរដ្ឋទាំងនេះបានធ្វើការតវ៉ា ដោយហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលចុះទៅរុះរើតូបលក់ដូររបស់ពួកគេ នៅខាងមុខផ្ទះ ជិតបឹងតាមោកកាលពីខែធ្នូ ឆ្នាំ២០២៣។ Source link

ယုတ္တိဗေဒနည်းကျ စဉ်းစားခြင်းဟူသည် အဘယ်နည်း။ အဘယ့်ကြောင့် အရေးကြီးသနည်း။ ယုတ္တိဗေဒဟူသည့် စကားလုံးသည် ဂရိဘာသာစကားမှလာပြီး ဆင်ခြင်မှုဟု အဓိပ္ပာယ်ရသည်။ အလုပ်ရှင်များသည် ယုတ္တိဗေဒနည်းကျ စဉ်းစားပုံအားကောင်းသော သို့မဟုတ် ဆင်ခြင်သုံးသပ်ခြင်း ကျွမ်းကျင်မှု မြင့်မားသော ဝန်ထမ်းများအပေါ် တန်ဖိုးထားကြသည်။ အဘယ့်ကြောင့်ဆိုသော်…

မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ရန်ကုန်…